ក្រុមហ៊ុនគ្លូប៊លខេមស្ដារ

Global CamStar Co., Ltd (GCS) ជាក្រុមហ៊ុននាំមុខមួយក្នុងប្រទេសកម្ពុជា ក្នុងកិច្ចការនាំចូល និង ចែកចាយ នូវផលិតផល និង បរិក្ខារ សំរាប់ផ្គត់ផ្គង់វិស័យសំណង់។ ប្រកបដោយទំនាក់ទំនងជិតសិទ្ធ ក៏ដូចជាទំហំដៃគូចែកចាយពាសពេញ ផ្ទៃប្រទេស ក្រុមហ៊ុនយើងខ្ញុំនិងបន្តខិតខំសហការណ៏ជាមួយ បណ្តាម្ចាស់ផលិតផលល្បីៗ ក្នុងពិភពលោក ក្នុងការនាំចូល និង ចែកចាយ ដើម្បីបំពេញតាមតំរូវការអតិថិជន និង ភាពរីកចំរើនដ៏គួរអោយកត់សំគាល់នៃវិស័យសំណង់ក្នុងប្រទេសកម្ពុជា។

រហូតមកដល់ថ្ងៃនេះ GCS មានមោទនភាពដែលបានក្លាយខ្លួនទៅជាអ្នកចែកចាយផលិតផលគុណភាពកំពូល ដូចជា: ផលិតផលម្ស៉ៅបៀក “ខេមស្តារ” សញ្ញាផ្កាយមួយ, សន្លឹកម្នាងសិលា “ជីបរ៉ក់”, សន្លឹកស៊ីម៉ង់ត៏ការពារទឹក “ឈើរ៉ា”, បរិក្ខាអគ្គិសនី “ស្នៃឧ័រ”, ខ្សែអគ្គិសនី “ព្រីសមែន និង ដ្រាកា”, បរិក្ខាអំពូល “លេគិសេ” និង ថ្នាំលាបសន្លឹក “ស្តារផេន”។

  

ជាងនេះទៅទៀត GCS ក៏ជាសមាជិកនៃសម្ព័ន្ធក្រុមហ៊ុន ISI Group ដែលមានក្រុមហ៊ុនកំពូលធំៗក្នុងតំបន់ ដូចជា ISI Steel | KMH Industrial Park | FUXIN Steel Building | URBANLAND | CHUNGKANG Steel Structure | and MEKONG MATERIALS ENTERPRISE (MME).

ទស្សនវិស័យ

ជាក្រុមហ៊ុននាំមុខក្នុងការនាំចូលនិងចែកចាយផលិតផលសំណង់លំដាប់កំពូល

បេសកកម្ម

នាំចូលនិងចែកចាយតែផលិតផលដែលមានការទទួលស្គាល់ និង គុណភាពស្តង់ដារអន្តរជាតិ ប្រកបដោយភាពច្នៃប្រឧិត និង បច្ចេវិទ្យាខ្ពស់